
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) សម្រាប់គម្រោងរោងចក្រគីមី នៅស្រុកស្ទឹងហាវ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតសារធាតុគីមីឧស្សាហកម្ម របស់ក្រុមហ៊ុន អ័រអូក ថេកណឡជី ឯ.ក (R-Oak Technology Co., Ltd.)។







