
អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងគម្រោងវិនិយោគ ដើម្បីជំរុញការអនុវត្ត "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៦"
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគមួយចំនួន ដែលបានដាក់សំណើស្នើសុំការលើកទឹកចិត្ត និងការអនុគ្រោះនានា ក្រោមវិសាលភាពនៃ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៦" កាលពីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។







