
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤គ្រួសារ ក្នុងក្រុងកំពង់សោម
នៅរសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី ម៉ាក់ សំណាង អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយលោក គាំ សុខុម នាយកសាខា មន្ត្រីសាខា អនុសាខាក្រុងកំពង់សោម និងក្រុមអ្នកស្ម័គ្រចិត្ត ចុះនាំយកអំណោយមនុស្សធម៌របស់សាខាទៅប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤គ្រួសារ ក្នុងក្រុងកំពង់សោម។







