
លោកជំទាវ សេង សុមេត្តា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំផែនការដោះស្រាយសំណង់មិនរៀបរយក្នុងក្រុងព្រះសីហនុ
កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារពិនិត្យដោះស្រាយសំណង់មិនរៀបរយនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំផែនការដោះស្រាយសំណង់មិនរៀបរយក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។







