
ស្រុកព្រៃនប់ ជំរុញកិច្ចសហការគ្រប់គ្រង និងដឹកជញ្ជូនសំរាម ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិន ប៊ុននឿន អភិបាលរងស្រុកព្រៃនប់ តំណាងលោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការចុះកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន រវាងក្រុមហ៊ុន ភីអិន ហ្គ្រីន (PN Green) និងតំបន់សេដ្ឋកិច្ចពិសេស ចេជាង (Zhejiang)។








