
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍បន្ទាន់ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមនៅស្រុកស្ទឹងហាវ
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីជំនាញនៃកម្មវិធីគ្រុនឈាម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការយ៉ាងសកម្មក្នុងការអង្កេត ស្រាវជ្រាវ និងឆ្លើយតបជាបន្ទាន់ចំពោះករណីវិជ្ជមានជំងឺគ្រុនឈាម ដែលបានរកឃើញនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ។











