
ឯកឧត្តម ម៉ាង ស៊ីណេត ប្តេជ្ញាលុបបំបាត់បទល្មើសបច្ចេកវិទ្យា (Scams Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីកសាងទំនុកចិត្តជូនភ្ញៀវទេសចរ និងវិនិយោគិន
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការបង្ក្រាប និងសម្អាតរាល់បទល្មើសបច្ចេកវិទ្យាខុសច្បាប់ ឬហៅថា (Scams Online) ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ ឱ្យស្របតាមចក្ខុវិស័យ និងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។







