
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យផ្លូវជន់លិច ដាក់ជាគម្រោងអាទិភាពដោះស្រាយជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ស្ថិតនៅតំបន់អន្តរឃុំ ព្រៃនប់ និងឃុំទួលទទឹង ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងលំហូរទឹកយ៉ាងខ្លាំងពីតំបន់ភ្នំខាងលើ បណ្តាលឱ្យផ្លូវជន់លិច និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។








