
ស្រុកព្រៃនប់ជំរុញផលិតផល «Made in Cambodia» តាមរយៈការផលិត «ស័ង្កសីអុកស៊ីដ» ក្នុងស្រុក
ការលើកកម្ពស់និងគាំទ្រផលិតផលក្នុងស្រុក នៅតែជាជំហានដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពសង្វាក់ផលិតកម្មរបស់កម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល ស្រុកព្រៃនប់ បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិត «ស័ង្កសីអុកស៊ីដ» (Zinc Oxide) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់។











