
វឌ្ឍនភាពការស្ថាបនាផ្លូវបេតុងអាម៉េប្រវែងជាង ២,៥គីឡូម៉ែត្រ នៅឃុំជើងគោ ជួយជំរុញសរសៃឈាមសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរស់រវើក
ខេត្តព្រះសីហនុ៖ ការស្ដារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចដ៏មានសារៈសំខាន់របស់អាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង វឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុងអាម៉េប្រវែង ២.៥៣៦ម៉ែត្រ ត្រូវបានចាត់ទុកថាជា «សរសៃឈាមនៃសេដ្ឋកិច្ចមូលដ្ឋាន» ដ៏សំខាន់ ដែលកំពុងតភ្ជាប់ការធ្វើដំណើរកាន់តែងាយស្រួលរវាងភូមិ និងភូមិ។











