
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងការដំឡើងប្រព័ន្ធសុវត្ថិភាពតាមបណ្តោយផ្លូវក្នុងក្រុង
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សា និងដាក់ចេញនូវផែនការកែលម្អសណ្តាប់ធ្នាប់ចរាចរណ៍ និងការបង្កើនប្រសិទ្ធភាពសុវត្ថិភាពតាមដងផ្លូវនៅក្នុងក្រុងព្រះសីហនុ។








