
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបណ្តាលអោយបាត់បង់ជីវិតនោះទេ ប៉ុន្តែជាឃាតករលាក់មុខបំផ្លាញជីវភាព និងវិបុលភាពក្នុងគ្រួសារ
នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាវ និងជាក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងសង្គមកម្ពុជា។ ក្រៅពីការបាត់បង់ជីវិត និងការរងរបួសពិការ ផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងក្លាយជា «ឃាតករលាក់មុខ» វាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពជីវភាព និងវិបុលភាពរបស់គ្រួសារ ។







