
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យប្លង់មេ គម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូ និងបៃតង
នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីពិនិត្យប្លង់មេនៃគម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្របតាមសមាសភាពដែលបានកំណត់ក្នុងលិខិតបង្គាប់ការលេខ ០០៦/២៦ លបក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។







