
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអ្នកជំងឺបន្ទាន់ម្នាក់ពីកោះរ៉ុងមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះជីវិត
នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកជំងឺបន្ទាន់ម្នាក់ពីកោះរ៉ុង មកកាន់ខេត្តព្រះសីហនុ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។








