
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៥ខ្សែ ក្នុងក្រុងព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៥ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាបាននូវគុណភាពសំណង់ និងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។







