
អភិបាលស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់អតីតពលករមកពីថៃ ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន រុនហ្ស៊ីម៉ៅ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនអតីតពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកមួយចំនួន ដែលបច្ចុប្បន្នកំពុងចូលបម្រើការងារនៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។








