
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគ និងរោងចក្រធំៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ស្រុកព្រៃនប់
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក (Phalden D SH Development Co., Ltd.) ដែលកំពុងដំណើរការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។







