
លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗនៅសាលាមត្តេយ្យសហគមន៍ចំនួន៣ ក្នុងស្រុកស្ទឹងហាវ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗ ដែលកំពុងសិក្សានៅក្នុងសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន៣ទីតាំង ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។







