
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បំពាក់អាវជំនាញប្រតិបត្តិការដល់កម្លាំងកងអនុសេនាធំចល័ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
កាលពីរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជួរទ័ព និងចុះសំណេះសំណាលជាមួយកងកម្លាំង ដោយបានធ្វើការប្រគល់ជូនអាវជំនាញប្រតិបត្តិការចំនួន ៨០កំប្លេរ ដល់កងអនុសេនាធំកងរាជអាវុធហត្ថចល័ត ដែលកំពុងប្រចាំការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។







