
សិក្ខាសាលាផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡារយៈពេល ៤ថ្ងៃ ចាប់ផ្តើមដំណើរការនៅខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាសាលប្រជុំនៃវិទ្យាល័យចំណេះដឹងទូទៅ ខេត្តព្រះសីហនុ។







