
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះពិនិត្យសកម្មភាពកសិដ្ឋានចិញ្ចឹមជ្រូក និងដាំដំណាំល្ហុងក្នុងមូលដ្ឋាន
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់លើសកម្មភាពអាជីវកម្មកសិដ្ឋានចិញ្ចឹមសត្វជ្រូក និងកសិដ្ឋានដាំដំណាំល្ហុង នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។








