
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រៀបចំដំណើរទស្សនកិច្ចសិក្សា ដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពប្រព័ន្ធបញ្ជូនអ្នកជំងឺ
នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការផ្ដល់សេវានៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងប្រធានមណ្ឌលសុខភាពទាំង ១៨ ក្នុងខេត្ត។











