
មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ និងតម្លៃទំនិញនៅផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងស្រង់តម្លៃទំនិញ នៅផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។







