
ស្រុកព្រៃនប់ត្រូវបានជ្រើសរើសអនុវត្តគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ
នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមកិច្ចប្រជុំបង្ហាញអំពីគម្រោង EMPOWER និងរៀបចំផែនការអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។







