
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងវាយតម្លៃស្តង់ដាអនាម័យចំណីអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ០៨ ទីតាំង
នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងតាមការស្នើសុំវិញ្ញាបនបត្រអនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ០៨ ទីតាំង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។











