
សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ បានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃនប់។







