
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំឱ្យយុវជនក្នុងសម័យ Digital ត្រូវពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុន Like Comment និង Share ចែករំលែក
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនកម្ពុជា គ្រប់រូប នាសម័យ Digital ត្រូវពិនិត្យតាមដានប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុន Like Comment និងShare ចែករំលែក ចៀសវាងការចែកព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានផលប៉ះពាល់ដល់សង្គមជាតិ។











