
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន ៤៣ ដើម្បីទ្រទ្រង់ពុទ្ធចក្រក្នុងរដូវកាលចូលព្រះវស្សា
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអារាមចំនួន ៤៣វត្ត ទូទាំងខេត្តព្រះសីហនុ។








