
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបើកកិច្ចប្រជុំថ្នាក់តំបន់ដើម្បីជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ
បាត់ដំបង៖សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បើកកិច្ចប្រជុំថ្នាក់តំបន់ដើម្បីជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹមឆ្នាំ២០៣០។ កិច្ចប្រជុំថ្នាក់តំបន់នេះធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងបាត់ដំបង ក្រោមអធិបតីឯកឧត្តម តន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលអញ្ជើញមកពីខេត្តចំនួន ៤ រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន។











