
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យការអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវនៅក្នុងខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។











