
លោកស្រី ផល គុយនី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង
ពិធីនេះរៀបចំឡើងក្នុងគោលបំណងប្រកាសផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកស្អាង ជូនលោកស្រី ផល គុយនី (ជំនួសលោកស្រី សែម ចាន់ថូ ដែលត្រូវទៅកាន់មុខតំណែងជាអភិបាលរងស្រុកលើកដែកវិញ) ស្របតាមច្បាប់កំណត់អាណត្តិការងារ ដើមដើម្បីពង្រឹងការដឹកនាំ រក្សាសន្តិសុខសណ្តាប់ធ្នាប់ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកស្អាងឱ្យកាន់តែរីកចម្រើន។











