
ឯកឧត្តម ទូច គង្គា ដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃចំនួន ២វត្ត ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ
ស្ទឹងត្រែង៖ ក្រុមការងារគណបក្សចុះមូលដ្ឋាន បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងថវិការួមចំណែកកសាង ទៅវេរប្រគេនដល់វត្តចំនួន២ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។











