
យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និង លើកទិសដៅបន្ត ឆមាសទី២
ស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ន សំឫទ្ធី សមាជិកយុវជនថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់យុវជនគណបក្សស្រុកសេសាន។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសេសាន ដោយមានការចូលរួមពី លោក សុវណ្ណ ពិសេដ្ឋ ប្រធានគណបក្សស្រុកសេសាន និង សមាជិកក្រុមការងារយុវជនគណបក្ស ស្រុក និង ឃុំទាំង៧ ព្រមទាំងសកម្មជនយុវជនទូទាំងស្រុកសេសាន សរុបចំនួន ៦៦ នាក់។











