
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ថ្ងៃទីសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០២៦នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល នាយកសាខាទី១៣ សិរីសោភ័ណ លោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ បន្ទាយមានជ័យ និង លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅភាសាខ្មែរ សាលាអន្តរជាតិ យូ អេស អេ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។











