
លោកអភិបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សា ជាមួយអាជីវករ ទទួល ទិញ-លក់ អេតចាយ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង
បាត់ដំបង៖ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយអាជីវករ ទទួល ទិញ-លក់ អេតចាយ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចំនួន៤០ទីតាំង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកអធិការរងនគរបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលក្រុង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ និងលោក លោកស្រី ចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។











