
អាជ្ញាធរស្រុកកោះញែក ចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ និងអង្គការជីវិត និងធម្មជាតិ បានចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក សរុបចំនួន ៧៣៣នាក់ ស្រី ៥០៧នាក់។ «បើកបរមានការប្រុងប្រយ័ត្ន គ្មានគ្រឿងញៀនក្នុងខ្លួន បរិស្ថានស្អាត នាំមកនូវអនាគតភ្លឺស្វាង!»











