
ឯកឧត្តម សុខ លូ ជំរុញឱ្យពន្លឿនការតភ្ជាប់ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជូនគ្រួសារអតីតយុទ្ធជននៅស្រុកគាស់ក្រឡ បាត់ដំបង
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទាល់ដី ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈជូនបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ។











