
គម្រោងវិនិយោគថ្មីចំនួន៣ បន្ថែមទុន១០៨លានដុល្លារ ចូលភូមិភាគឦសាន និងបង្កើតការងារជិត ៧០០កន្លែង
ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន ដោយ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ក្នុងភូមិភាគឦសាន។











