
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីលួចកាត់សោរផ្ទះចូលលួចម៉ូតូនិងសម្ភារៈក្នុងផ្ទះរបស់ខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលខ្លួនមិននៅផ្ទះ។











