
លោក ពូន រុន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋខ្វះខាត ១០គ្រួសារ និងផ្ដល់អំពូលសូឡាដល់សាលារៀន ក្នុងឃុំដងក្ដារ
(កំពង់ចាម) លោក ពូន រុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដងក្ដារ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិថ្មី ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។











