
ក្រុមការងារចុះមូលដ្ឋានឃុំសាមគ្គី ដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃក្នុងវត្តទាំង៣នៅឃុំសាមគ្គី។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ វិចិត្រ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសាមគ្គី និងលោកជំទាវ ព្រមទាំងលោក នេន ចំរើន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាមគ្គី និងលោកស្រី រួមជាមួយសហការី និងគណៈកម្មាធិការគណបក្សឃុំ បានអញ្ជើញចូលរួមជាកុសលដ៏ធំធេង ក្នុងការដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទានវេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តទាំង៣ ស្ថិតនៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។







