
ខេត្តព្រះសីហនុបើកដំណើរការផ្តល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដូច្នេះបងប្អូនមានតម្រូវការធ្វើលិខិតឆ្លងដែនសូមអញ្ជើញមកសាខាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ។







