
អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយប៉ែលចំនួន ១០០ ពីក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក ដើម្បីប្រើប្រាស់ក្នុងកិច្ចការអន្តរាគមន៍រដូវវស្សា
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលសម្ភារៈឧបត្ថម្ភជា ប៉ែលចំនួន ១០០ ពីលោក ZHANG YONG ប្រធានក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក ដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការជីកកាយ និងសម្អាតផ្លូវ លូ អូរប្រឡាយ ក្នុងភូមិសាស្ត្រខេត្ត។







