
សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បាននាំយកប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជននៅក្រុងព្រះសីហនុ
នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកប្រាក់បេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ព្រមទាំងលិខិតចូលរួមរំលែកទុក្ខ មួយច្បាប់ ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជន ឈ្មោះ អ៊ុំ បុណ្យភេទប្រុស អាយុ៥៩ ឆ្នាំ (កងរាជអាវុធហត្ថ ចូលនិវត្តន៍) ដល់លំនៅដ្ឋាន ស្ថិតនៅភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សពបានធ្វេីមរណកាល ពេលកន្លងទៅ ដោយរោគាពាធ។







