
វិទ្យាស្ថានជាតិស្ថិតិ ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិបឋមឆ្នាំ២០២៥ របស់ខេត្តកោះកុង
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ «លទ្ធផលគណនេយ្យជាតិបឋមឆ្នាំ២០២៥ របស់ខេត្តកោះកុង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។











