
អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈខេត្តព្រះសីហនុ បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ។








