
ខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំរៀបចំផែនការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ លើកម្ពស់សោភ័ណភាព និងសុវត្ថិភាព
ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) នៅតាមបណ្តាញផ្លូវអាទិភាពសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ និងលោក សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។







