
ខេត្តព្រះសីហនុ ការពង្រឹងសមាសភាព «គណៈអ៊ីម៉ាំ» គឺជាកម្លាំងចលករថ្មីក្នុងការថែរក្សាសុខដុមរមនា និងអភិវឌ្ឍមូលដ្ឋាន
ព្រះសីហនុ៖ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការ និងលើកកម្ពស់សុខដុមរមនា12សង្គម នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងបំពេញបន្ថែមសមាសភាពគណៈអ៊ីម៉ាំ ប្រចាំខេត្ត ក្រុង និងស្រុក។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀត ក្នុងការរួមចំណែកថែរក្សាសន្តិភាព សាមគ្គីភាព និងសន្តិសុខសង្គមនៅថ្នាក់មូលដ្ឋាន។









