
កិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងក្រុមហ៊ុន Power China
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា និងតំណាងក្រុមហ៊ុន Power China Kunming Engineering Corporation Limited នៃសាធារណរដ្ឋប្រជាមានិតចិន។









