
ឯកឧត្តម ស្វាយ ស៊ីថា៖ ការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាននិងសាធារណមតិគឺជាកត្តាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតីនិងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។









